Hot line: +855 (0)99 283 388
● You are in: Media > Detail News
អតីត​សមាជិក​សភា​​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពី​បទ​ឆបោក​ក្នុង​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន
Date: 2017-10-17

តុលាការ​ក្រុង​ហាណូយ​បាន​ផ្ដន្ទាទោស​អតីត​សមាជិក​រដ្ឋសភា​មួយ​រូប ឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត ពី​បទ​​ឆបោក​លុយ​កាក់​រាប់​លាន​ដុល្លារ​​ពី​អ្នក​ទិញ​ផ្ទះ តាមរយៈ​គម្រោង​អចលនទ្រព្យ​មួយ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

អ្នក​ស្រី Chau Thi Thu Nga អាយុ ៥២ឆ្នាំ គឺ​ជា​អតីត​សមាជិក​រដ្ឋសភា ហើយ​ត្រូវ​បាន​កាត់​ទោស​នា​សប្ដាហ៍​នេះ ពី​បទ​ឆបោក​លុយ​កាក់​ពី​មនុស្ស​ជាង ៥០០នាក់ នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​អាផាតមិន បោក​ប្រាស់។ 

ការស៊ើប​អង្កេត​បាន​រក​ឃើញថា គម្រោង​អចលនទ្រព្យ​នេះ​មិន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ទេ ហើយ​អ្នកស្រី Nga ជា​អ្នក​ឆបោក​លុយ​ច្រើន​ជាង​គេ​បំផុត។ 

អ្នកស្រី​អតីត​សមាជិក​រដ្ឋសភា​រូប​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥។ 

ក្រុមហ៊ុន​អចលនទ្រព្យ​ ដែល​អ្នកស្រី​កាន់​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក បាន​ប្រមូល​លុយ​កក់​ជាង ១៦​លាន​ដុល្លារ​អាមេរិក ពី​អ្នក​ទិញ​ផ្ទះ សម្រាប់​គម្រោង​អាផាតមិន​ នៅ​ក្នុង​ទីក្រុង​ហាណូយ ចន្លោះ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៣។ ប៉ុន្តែ គម្រោង​នេះគឺ​ជា​គម្រោង​បោក​ប្រាស់៕

Source From: https://cambonomist.com
Share
Our Partners