ភ្នំពេញ ៖ ជាមួយនឹងសកម្មភាពប្រតិបត្តិការយ៉ាងមមាញឹកនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងជំនាញផ្នែកវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចនៅក្នុងកម្ពុជាប្រកបដោយក្រមសីលធម៌ មានវិជ្ជាជីវៈ និងប្រសិទ្ធភាព គុណភាព ស្របតាមតម្លៃទីផ្សារជាក់ស្ដែងនោះ
ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (KFA Foundation Appraisal Co.,Ltd ) ទទួលបានការទទួលស្គាល់ពី និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ការទទួលបានការទទួលស្គាល់ពី និយ័តករបរធនបាលកិច្ចក្នុងនាមជាក្រុមហ៊ុនជំនាញផ្នែកវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខាងលើនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណ និងផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ជាមួយនឹងការសាទរយ៉ាងកក់ក្ដៅពីសំណាក់បណ្តាក្រុមហ៊ុន និងធនាគារជាដៃគូរយាងច្រើន។

ជាមួយនឹងកេទទួលបានកិច្ចទទួលស្គាល់ពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានខាងលើនេះ ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (KFA Foundation Appraisal Co.,Ltd ) បានប្ដេជ្ញាបន្តសកម្មភាពរបស់ខ្លួនឱ្យបានកាន់តែសកម្ម និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់គ្រប់បណ្តាក្រុមហ៊ុន ភ្នាក់ងារ និងធនាគារជាដៃគូនានា ដើម្បីទទួលបានលទ្ធផលវិជ្ជមាន ក៏ដូចជាផលចំណេញផងដែរ ៕