ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ត្រូវបានអតិថិជនគ្រប់លំដាប់ថ្នាក់ ព្រមទាំងបណ្តាក្រុមហ៊ុនដែលជាដៃគូ បណ្តាធនាគារ ជាពិសេសមានការទទួលស្គាល់ពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងត្រឹមត្រូវក្នុងនាមជាក្រុមហ៊ុនផ្តល់នូវសេវាកម្មផ្នែកប្រឹក្សាយល់លើទីផ្សារអចលនទ្រព្យ ការវាយតម្លៃយ៉ាងសុក្រឹត្យភាព ជាពិសេសការផ្តល់សេវាកម្មផ្នែកទិញ-លក់-ជួលអចលនទ្រព្យនៅកម្ពុជា។

ជាក់ស្ដែង ជាសក្ខីភាពនៃការឆ្លើយតបទៅនឹងកិច្ចខិត្តខំប្រឹងប្រែងប្រកបដោយភាពស្មោះត្រង់ មានក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងនាមជាអ្នកផ្តល់សេវាកម្មដល់អតិថិជន ទាំងការប្រឹក្សាយោបល់ ក៏ដូចជាការផ្តល់សេវាលើការទិញ-លក់-ជួល និងវាយតម្លៃអចលនទ្រព្យប្រកបដោយតម្លាភាព ត្រឹមត្រូវ ស្របតាមស្ដងដារតម្លៃទីផ្សារ ក្រុមហ៊ុនតែងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកវិនិយោគ ក៏ដូចជាបណ្តាក្រុមហ៊ុនជាដៃគូ និងតែងទទួលបានពានរង្វាន់ប្រចាំឆ្នាំក្នុងនាមជាក្រុមហ៊ុនឆ្នើម មានជំនាញច្បាស់លាស់ផ្នែកទីផ្សារអចលនទ្រព្យនៅកម្ពុជា។

ដោយឡែក នៅត្រឹមរាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) មានមោទនភាពក្នុងការទទួលបានពានរង្វាន់ប្រចាំឆ្នាំចំនួន២បន្ថែមទៀតពីកម្មវិធី Cambodia Real Estate Awards 2023 ដែលកាន់តែបង្ហាញយ៉ាងច្បាស់ពីកិត្តិនាម និងកេរ្តិ៍ឈ្មោះយ៉ាងពិតប្រាកដក្នុងនាមជាក្រុមហ៊ុនជំនាញលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ ចំនួន ២ ដែលក្រុមហ៊ុន Khmer Foundation Appraisal ដែលបានកាលពីរាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែលភូកីត្រា ភ្នំពេញ រួមមាន ពាន់រង្វាន់ RESEARCH / VALUATION FIRM OF THE YEAR និងពានរង្វាន់ AGENCY OF CHOICE ដែលរៀបចំឡើងដោយក្រុមហ៊ុនគេហទំព័រ realestate.com.kh ។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal តែងទទួលបានពានរង្វាន់ជាតិ-អន្តរជាតិ ជាបន្តបន្ទាប់ រួមមានដូចជា ពានរង្វាន់ International Quality Crown Award 2017, London, England,
ពានរង្វាន់ CREA Award 2018 &2019, ពានរង្វាន់ The Bizz Americas 2019, San Francisco, California – USA , ពាន់រង្វាន់ ចំនួន២បន្ថែមទៀតដែលទើបទទួលបានកាលពីយប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៣នេះ ៕