ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឲ្យអនុវត្តមុខងារទូទាត់ តាមមធ្យោបាយអេឡិចត្រូនិក ជាមួយធនាគារវីង។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំរួចរាល់នូវមុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារវីង បន្ថែមពីលើធនាគារដៃគូដែលមានស្រាប់។

សេចក្ដីជូនដំណឹង បានគូសបញ្ជាក់ថា «ក្នុងន័យនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឲ្យអនុវត្តមុខងារនេះ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ»។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖