ភ្នំពេញ​ : ការសិក្សារបស់ស្ថាប័នអន្តរជាតិធំៗបានបង្ហាញថាការអនុវត្ត RCEP ពេញលេញនឹងអាចបង្កើន
ពាណិជ្ជកម្មប្រមាណជា៤០ប៊ីលានដុល្លារធ្វើឲ្យប្រាក់ចំណូលពិត (Real Income) កើនឡើង២,៥
ភាគរយក្នុងចំណោមសមាជិករបស់ RCEP។

តួលេខដែលត្រូវបានថ្លែងបញ្ជាក់ប្រាប់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសនៃ
ការបើកវេទិកាជាន់ខ្ពស់ស្តីពីគម្រប់ខួបអនុស្សាវរីយ១០ឆ្នាំនៃកិច្ចព្រមព្រៀង RCEP (Regional Comprehensive Eoconmic
Partnership) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៍ា( ERIA)។

សម្តេចតេជោ​ បានបន្ថែមទៀតដែរថា​ក្រៅតែពីបានជួយបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិកហើយនោះ​ ការអនុវត្តកិច្ចព្រមព្រៀង RCEP
ពេញលេញបានជួយលើកកំពស់ទៅដល់ប្រជាជនក្នុងតំបន់ដល់ទៅ២៧លាននាក់ផងដែរដោយអាចជួយជំរុញពួកគេឲ្យចូលទៅជាក្រុមជនដែលមាន
ជីវភាពរស់នៅកម្រិតមធ្យមនៅត្រឹមឆ្នាំ២០៣៥​ ជាពិសេស RCEP នឹងអាចជួយបង្កើនប្រាក់ចំណូលសកលរហូតទៅដល់២៦៣ពាន់លានដុល្លារ។

សម្រាប់កម្ពុជាការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ២០២២នេះបានបង្ហាញឲ្យដឹងឃើញថាផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសនឹងអាច
កើនឡើងបន្ថែមទៀតប្រមាណពី២ភាគរយទៅ៣,៨ភាគរយការនាំចេញនឹងអាចមានកំណើនបន្ថែមរង្វាន់ប្រមាណពី៩,៤ភាគរយទៅ១៨ភាគរយ។

លើសពីនេះឱកាសការងារប្រចាំឆ្នាំនឹងអាចកើនឡើងប្រមាណ៣,២ភាគរយទៅ៦,២ភាគរយនិងចំណូលពន្ធប្រចាំឆ្នាំកើនឡើងប្រមាណពី២ភាគរយទៅ៣,៩ភាគរយ
ក្នុងមួយឆ្នាំខណៈដែលការវិនិយោគជារួមអាចកើនឡើងប្រមាណជា២៣,៤ភាគរយផងដែរ៕